khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅត្រូវអនុវត្តបន្តឆ្នាំ២០២១
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ប៉ាល់ សំអឿន និងលោកជំទាវនួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅត្រូវអនុវត្តបន្តឆ្នាំ២០២១ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ មេភូមិប្រធានមណ្ឌលសុខភាព នាយកសាលា ឃុំតាគង់។ ឯកឧត្តម បានមានប្រសាសន៍ណែនាំសង្កត់ធ្ងន់លើបញ្ហាភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសជំងឺកូវិដ-១៩ ត្រូវចូលរួមដាច់ខាតទាំងអស់គ្នាក្នុងការគោរពឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវចងចាំជានិច្ច ( ៣ ការពារ និង ៣ កុំ ) ចុងបញ្ចប់បានឧបត្ថម្ភជូនសារ៉ុងមួយ ដល់សមាជិក សមាជិកា ចូលរួម និងផ្តល់ថវិកាមួយចំនួនសម្រាប់កសាងសមទ្ធិផលនានានៅមូលដ្ឋាននោះផងដែរ ស្ថិតនៅសាលាឃុំតាគង់ ស្រុមម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក